top of page
Search

តោះ!!មកមើលសំអាងការល្បីប្រចាំខេត្តសៀមរាបមួយដែលមានជួលសំលៀលបំពាក់គ្រប់ប្រភេទ.....

  • Writer: Mary Neth
    Mary Neth
  • Feb 16, 2019
  • 1 min read


ពិតជាពិសេសណាស់ !! មិនត្រឹមតែផ្តល់នូវសេវាកម្មមង្គលការ សំអាងការមួយនេះថែមទាំងមានផ្តល់នូវសេវាកម្មជួលសំលៀកបំពាក់ ល្បាប់សូត្រ ស្បៃ រ៉ូបកូនក្រមុំ គ្រឿងខ្មែរ ព្រំ អាវក្វាសេ ខោអាវកូនក្រមុំ, កូនកំលោះ & កូនកំដរប្រុសស្រី ម្កុត ខ្សែក ខ្សែក្រវ៉ាត់ កងដៃ កងជើង ស្បែកជើង ថាសមាស ជើងពាន្វមាស ថង់ហិបថង់រង កៅអីកាត់សក់ ធុងដាក់ចំណងដៃនិងគ្រឿងអលង្ការគ្រប់ប្រភេទក្នុងតម្លៃសមរម្យទៀតផង ៕ ផ្អែកជាមួយនិងបទពិសោធន៏ជាង ១០ឆ្នាំប្លាយរួមជាមួយនិងមេជាង កូនជាងជំនាញដែលមានថ្វីដៃ ទេពកោសល្យខាងផាត់មុខ ស្លៀកពាក់ និងច្នៃប្រឌិតក្មុងការធ្វើម៉ូតសក់ បានជំរុញអោយសំអាងការមួយនេះមានឈ្មោះល្បីប្រចាំនៅក្នងខេត្តសៀមរាប។ អតិថជនរបស់ ម៉ារីណែតសំអាងការភាគច្រើននៅក្នុងខេត្តសៀមរាបនិងមកតាមពីបណ្តាលខេត្តផ្សេងៗទៀតដូចជារាជធានីភ្នំពេញ ដែលពួកគេច្រើនជ្រើសរើសយកនូវកញ្ចប់សេវាកម្មសំអាងការផ្នែកភ្នួង និង កញ្ចប់សេវាកម្មធំដែលរួមបញ្ចូលមានសេវាកម្មដូចជា ការថតព្រីវេតឌីង សេវាកម្មតែងផ្ទះ លោកមហា មេក្រូ ភ្លេងខ្មែរ ជាងថតសន្លឹក ថតវីឌីអូ និងឈុតសំលៀកបំពាក់ថ្មីមួយសេតពីម៉ារីណែត ក៏ដូចជាការផាត់មុខរចនាម៉ូតសក់ និងតុបតែងនាៗផងដែរ

ដែលផ្តល់អោយនូវភាពងាយស្រួលទៅដល់អតិថជនគ្រប់គ្នាដោយមិនចាំបាច់ចំនាយពេលទៅដើររកសេវាកម្មទាំងនោះដោយខ្លួនឯងឡើយ ពោលគឺខាងសេវាកម្មម៉ារីណែតសំអាងការមានមួយឈុតសំរាប់ផ្តល់អោយតែម្តង ដែលមិនធ្វើអោយអតិថជនខកបំណងឡើយ ។ ម៉ារីណែតសំអាងការតែងតែ ធ្វើការនាំចូលនូវម៉ូតអីវ៉ាន់ថ្មីៗតាមរដូវនីមួយៗជានិច្ចដូចជាល្បាប់សូត្រខ្មែរ ស្បៃខ្មែរ ស្បៃថៃ ហូលផាមួង ម្កុត ខ្សែក្រវ៉ាត់ ឈុតថង់ហិបថង់រោង ការនាំចូលគ្រឿងខ្សែកពីហុងកុង និងប្រទេសឥណ្ឌាដោយផ្ទាល់ដែលមានច្រើនម៉ូតច្រើនម៉ាកច្រើនម៉ូដែលសំរាប់អោយជ្រើសរើស ក៏ដូចជារចនាឡើងនូវម៉ូតអាវកូនក្រមុំ កូនកំលោះ ទៅតាមសម័យកាលនិងប្រភេទដែលអតិថជនចង់បានទៀតផង ។ ពត៌មានលម្អិតអ្នកទាំងអស់គ្នាអាចទំនាក់ទំនងតាមរយះលេខ 011898682 /081898682 ។








































 
 
 

Comments


Post: Blog2_Post
bottom of page